ថ្ងៃព្រហស្បតិ៍ ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជេីញចូលរួមពិធីប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឧត្ដរមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម រស់ ភីរុណ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម សុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ។
ក្នុងពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំព្រមទាំងលោក លោកស្រីតំណាងមន្ទីរជំនាញជុំវិញខេត្ត, មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ, នាយករដ្ឋបាលខេត្ត, ប្រធានច្រកទ្វារព្រំដែនអន្តរជាតិ,អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់, តំណាងសាខាគយ ពន្ធដារ រតនាគារខេត្ត និងមន្ត្រីរាជការនៃអង្គភាពជំនាញជុំវិញខេត្តមួយចំនួនទៀត។